ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា

ប្រព័ន្ធបោះឆ្នោតនៅប្រទេសកម្ពុជា

 

១. សេចក្ដីផ្ដើម

            នៅក្នុងពិភពលោកយើងនេះ     ប្រទេសស្ទើរតែទាំងអស់គឺសុទ្ធតែជាប្រទេសដែលមានការប្រកួត​ប្រជែងគ្នាក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តក៏ដូចជាការបោះឆ្នោតផ្សេងៗទៀតដែរ ។ យ៉ាងណា​មិញប្រទេសកម្ពុជាយើងក៏ជាប្រទេសមួយដែលកាន់លទ្ធិប្រជាធិបតេយ្យដែរ    ហើយក៏ជាប្រទេសមួយ​ដែលប្រើប្រាស់ប្រព័ន្ធនយោបាយតាមបែបប្រព័ន្ធសេរីពហុបក្ស    ដែលជាប្រព័ន្ធមួ​យដែលក្នុងនោះមាន​គណបក្សនយោបាយយ៉ាងហោចណាស់បីដឹកមុខ    ក្នុងចំណោមគណបក្សពីបួនទៅប្រាំមួយ    ដែល​មានអសនៈនៅក្នុងអង្គការនីតិបញ្ញតិ្ត ។ រាជរដ្ឋាភិបាលនេះ    គឺជារដ្ឋាភិបាលពហុបក្ស(ឬរដ្ឋាភិបាលចំរុះ)​  តួយ៉ាងនៅក្នុងប្រទេសកម្ពុជាយើងដែលជាប្រទេសប្រកាន់របបនយោបាយ  ប្រជាធិបតេយ្យ​សេរីពហុបក្ស​​ដូចនេះប្រទេសកម្ពុជាយើងត្រូវមានគណបក្សនយោបាយជាច្រើនចូលរួមប្រកួតប្រជែង    ក្នុងយុទ្ធនាការ​ឃោសនាបោះឆ្នោត ។ តែការឃោសនានេះត្រូវប្រើរយៈពេលតាមច្បាប់នៃគណកម្មាធិការជាតិរៀបចំការ​បោះឆ្នោត ។​ ដោយឡែកការបោះឆ្នោតនៅប្រទេសកម្ពុជានេះដែលមានចំនួន ៧ ដូចក្នុងការបោះឆ្នោត​តំ​ណាងរាស្រ្ត ៤ដង(ក្នុង ១ដងមានរយៈពេល ៥​ឆ្នាំ    ចាប់តាំងពីឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំ ២០០៨) ការបោះ​ឆ្នោតសភាមាន(​ចំនួន ១ដងនៅថ្ងៃទី​ ២៦ ខែមករា  ឆ្នាំ ២០០៦)  និងឃុំ សង្កាត់​ចំនួន ២អាណាត្តិ   គឺនៅឆ្នាំ ២០០២​  និងឆ្នាំ ២០០៧) ។ នៅអាណាត្តិនីមួយមានគណបក្សនយោបាយ​ជា​ច្រើនបានចូលរួមប្រកួតប្រជែង    ដើម្បីដណ្តើមអសនៈនៃតំណែង ។

១\ លក្ខណៈទីតាំងភូមិសាស្រ្តនៃប្រទេសកម្ពុជា

     ប្រទេសកម្ពុជាជាប្រទេសមួយដែល​ស្ថិតនៅក្នុងតំបន់ភូមិភាគអាស៊ីអាគ្នេយ៍   នៅប៉ែកខាងត្បួងតំបន់មួយមានឈ្មោះថា  ឥណ្ឌូចិន (ចន្លោះប្រ​ទេសឥណ្ឌា  និងប្រទេសចិន) រវាងរយៈទទឹងទី១០ទៅ ១៥ដឺក្រេ  និងរយៈបណ្តោយទី១០២ ទៅ១០៨ដឺក្រេ ។

            -ផ្ទៃដីសរុប ១៨១ ០៣៥ គម

            -ចំណុចកណ្តាលភូមិសាស្រ្ត  ខេត្តកំពង់ធំ

            -ចំណុចខ្ពស់ ភ្នំឱរ៉ាល់

            -ប្រវែងពីជើងទៅត្បូង  ប្រហែល ៤៤០ គម

            -ប្រវែងពីកើតទៅលិច  ប្រហែល ៥៦០ គម

            -សណ្ថានដីចែកចេញជា៣គឺ   ខ្ពង់រាប   ទំនាប    ភ្នំ

            -អាកាសធាតុ   ស្ថិតនៅតំបន់ត្រូពិចមានលក្ខណៈក្តៅហើយសើម

            -ប្រវែងព្រំប្រទល់ដី ២ ៦០០ គម

            -ប្រវែងឆ្នេរសមុទ្រ ៤៤០ គម

            -ប្រទេសជិតខាងមាន    ខាងជើងជាប់សាធារណរដ្ឋប្រជាមានិតឡាវ    ខាងកើតនិងអាគ្នេយ៍ ជាប់សាធារណ​រដ្ឋសង្គមនិយមវៀតណាម    ខាងនិរតីជាប់ឈូងសមុទ្រសៀម     និងខាងលិចជាប់នឹង​ព្រះរាជាណាចក្រងថៃឡង់ ។

            ២\ស្ថានភាពប្រជាជន

                 ចំនួនប្រជាជនសរុប ១៤​ ២៤១ ៦៤០ នាក់ក្នុងឆ្នាំ ២០០៨

            -ខ្មែរសុទ្ធមាន ៥ភាគ៦ នៃប្រជាជនទាំងអស់   ភាគច្រើនកាន់សាសនាព្រះពុទ្ធ

            -ខ្មែរលើ   ដូចជា   ស្អួច   កួយ  ស្ទៀង  ខា   ព្នង   សំរែ

            -ខ្មែរចូលជាតិ ដូចជា   ចាម   ជ្វា   ភូមា(កូឡា)    និងឡាវ

            -ជនបរទេស   ដូចជា  ​ចិន   វៀតណាម   ថៃ   អឺរ៉ុប  ។ល។

            – ការប្រកបមុខរបបកសិកម្ម ៦០ %

– ការប្រកបមុខរបបជាកម្មកររោងចក្រ ២៧ %

-ការប្រកបមុខរបបផ្សេងៗ ២៣ %

            ការបោះឆ្នោត គឺ

-ជាឱកាសមួយដែលពលរដ្ឋគ្រប់រូបបានប្រើប្រាស់សិទ្ធិ នយោបាយដ៏សំខាន់របស់ខ្លួន ។

-ជាឱកាសដែលពលរដ្ឋម្នាក់ៗ បានសំដែងនូវសុឆន្ទះរបស់ខ្លួន ក្នុងការជ្រើសរើសតំណាងរបស់ ខ្លួន ឱ្យបំរើការក្នុងអង្គការនិតិបញ្ញាត្តិ និង អង្គការនិតិប្រតិបត្តិ ។

-ជាការវាយតម្លៃលទ្ធផលការងារ នៃដំនឹកនាំរបស់រាជរដ្ឋាភិបាលនៅអាណាត្តិមុន ។

តាមរយះការបោះឆ្នោតប្រជារាស្រ្តអាចផ្ដល់នូវទំនុកចិត្ត ឬ ដកសេចក្ដីទុកចិត្តពីមន្រ្តី ឬ គណបក្ស ណាដែលបំរើប្រជារាស្រ្តបានល្អ ឬ មិនបានល្អ ។

ការបោះឆ្នោតបែបលិទ្ធិប្រជាធិបតេយ្យ ត្រូវមានលក្ខណះដូចខាងក្រោម​ ៖

-លក្ខណះសេរី  គ្មានការបង្ខិតបង្ខំគំរាមគំហែង

-លក្ខណះត្រឹមត្រូវ  គ្មានការក្លែងបន្លំសន្លឹកឆ្នោត

-លក្ខណះយុត្តិធម៌  មានការសង្កេតការណ៏ពីគ្រប់គណបក្សចូលរួម និង មានតំលាភាព អាជ្ញាធរ បោះឆ្នោតឯករាជ្យ​។

-លក្ខណះជាសកល  បោះឆ្នោតក្នុងថ្ងៃតែមួយ​ទូទាំងប្រទេស

-លក្ខណះទូទៅ  ប្រជាពរដ្ឋខ្មែរទាំងពីរភេទ ឱ្យតែមានអាយុ ១៨ ឆ្នាំឡើងមានសិទ្ធទៅបោះឆ្នោត ដោយគ្មានការរើសអើង ។

-លក្ខណះជាសំងាត់  បោះឆ្នោតក្នុងបន្ទប់ម្នាក់ឯង គ្មាននរណាដឹង

-លក្ខណះស្មើភាព  ម្នាក់ៗ បោះបានតែមួយសន្លឹក ហើយតម្លៃសន្លឹកឆ្នោត ១ សន្លឹកស្មើ ១ សម្លេង ដូចគ្នា ។

-ដោយចំពោះ  ទៅបោះខ្លួនឯងផ្ទាល់  ពេញចិត្តមួយណាបោះឱ្យមួយនឹង ។

-លក្ខណះទៀងទាត់  កំណត់ពេលវេលាទៀងទាត់ ៥ ឆ្នាំម្ដង ។

 ២. ការបោះឆ្នោតក្នុងអាណាត្តិទី ១

            ក្នុងអាណាត្តិនេះដែលប្រទេសកម្ពុជាបានចាប់ផ្តើមប្រកាន់យករបបនយោបាយថ្មីមួយ ដើម្បី គ្រប់គ្រងប្រទេស  គឺរបបលទ្ធិប្រជាធិបតេយ្យ ។ ដោយបានប្រើប្រាស់ប្រពន្ធ័បោះឆ្នោតតាមបែប ប្រព័ន្ធសេរីពហុបក្ស ។

            ដោយឡែកការរៀបចំបោះឆ្នោតនេះ មិនមែនរៀបចំដោយប្រទេសកម្ពុជាតែម្នាក់ឯងទេ​ដោយមាន​ការជួយឧបត្ថម្ភពី អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជសជាតិប្រចាំនៅកម្ពុជា​( UNTAC )​និងជាអ្នក​រៀបចំការបោះឆ្នោតនេះ​​ ។

            ការបោះឆ្នោតគឺធ្វើឡើងជាសកល    ដែលមានរយៈពេល ៥ថ្ងៃគឺនៅថ្ងៃទី ២៣  ដល់ទី ២៨

 ខែឧសភា  ឆ្នាំ ១៩៩៣   ដែលមានគណបក្សនយោបាយចំនួន ២០    បានចូលរួមធ្វើការប្រកួតប្រជែង​ហើយមានចំនួន ១២០ អសនៈដែលក្នុងនោះមានដូចជា :

            ១. គណបក្សប្រជាជនកម្ពុជា( ដឹកនាំដោយ​លោក​ ជា​ ស៊ី លោក ហេង សំរិន និង​លោក ហ៊ុន សែន )

            ២. គណបក្សប្រជាធិបតេយ្យសេរី (ដឹកនាំដោយឧត្តមសេនីយ៍ សាក់ ស៊ុតសាខន )​

៣. គណបក្សហ៊្វុនស៊ិនប៊ិច (ដឹកនាំដោយព្រះអង្គម្ចាស់នរោត្ត រណឬទ្ធិ)

            ៤. គណប​ក្សម៉ូលីណាកា (ដឹកនាំដោយលោក ព្រហ្ម នាគរាជ )

            ៥.គណបក្សអ្នកតស៊ូខ្មែរ (ដឹកនាំដោយលោក ព្រហ្ម នាគរាជ )

            ៥. គណបក្សសេរីនិយមព្រះពុទ្ធសាសនា (ដឹកនាំដោយសម្តេច សឺន សាន​​ )

            ៦. គណបក្សសំបុកឃ្មុំ

            ៧. គណបក្សជញ្ជីងយុត្តិធម៌

            ៨.

            បន្ទាប់ពីគណបក្សទាំងនោះ​ធ្វើយុទ្ធនាការឃោសនា និង ជួបជុំមហាជនចំនួន ១៥២៩លើក    ដែលមានប្រជាជនកម្ពុជាចូលរួម ៨០០​ ០០០ នាក់រួចមក ។ ការប្រកួតប្រជែងសន្លឹកឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ    តាមរយៈការសុំ​សេចក្តីទុកចិត្តពីប្រជាពលរដ្ឋខ្មែរជាប្រភពនៃអំណាច ។ ជាលទ្ធផលជាក់ស្តែងយោងតាមប្រភពនៃផ្នែក​បោះឆ្នោត អ៊ុនតាក់(UNTAC) ប្រកាសផ្សាយនាថ្ងៃទី ១០  ខែមិថុនា ​ឆ្នាំ ១៩៩៣  បានអោយដឹងលទ្ធផល​សរុបដូចតទៅ :

            -សន្លឹកឆ្នោតបានការធម្មតា                                     ៣ ៧៦៧ ៤១២ សន្លឹក

            -សន្លឹកឆ្នោតបានការបន្ទាប់ពីតវ៉ារួច                  ២៤៤ ២១៩ សន្លឹក

            -សន្លឹកឆ្នោតបានការសរុប                          ៤ ០១១ ៦៣១ សន្លឹក

            -សន្លឹកឆ្នោតមិនបានការធម្មតា                                  ១១២ ៧៦១ សន្លឹក

            -សន្លឹកឆ្នោតបដិសេធបន្ទាប់ពីតវ៉ារួច                 ១៣៦ ៨១៦ សន្លឹក

            -សន្លឹកឆ្នោតមិនបានការបន្ទាប់ពីតវ៉ារួច               ៥ ៩៨៤ សន្លឹក

            -សន្លឹកឆ្នោតដែលបានបោះឆ្នោត                      ៤ ២៦៧ ១៩២ សន្លឹក

            -ស្មើរនឹងភាគរយនៃអ្នកចុះឈ្មោះបោះឆ្នោតទាំងអស់ ៨៩ ៥៦ % ។

គណបក្សនយោបាយ ចំនួនសន្លឹកឆ្នោត គិតជាភាគរយ % ចំនួនអាសនៈ
ហ៊្វុនស៊ិនប៊ិច ១ ៨២៤ ១៨៨ ៤៥,៤៧ ៥៨
ប្រជាជនកម្ពុជា ១ ៥៣៣ ៤៧១ ៣៨,២២ ៥១
ប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា ១៥២ ៧៦៤ ៣,៨១ ១០
ម៉ូលីណាការ ៥៥ ១០៧ ១,៣៧
ដទៃទៀត ៤៤៦ ១០១ ១១,១២
សរុប ៤ ០១១ ៦៣១ ១០០ ១២០

           

            ក្រោយពីប្រកាសលទ្ធផលបោះឆ្នោតរួចមក   ប្រទេសខ្មែរបានកែប្រែរាជរដ្ឋាភិបាលថ្មីមួយ   ដោយ​មានការបែងចែកអំណាច   ដោយក្រសួងពីរដែលប្រើប្រាស់រូបមន្តសហរដ្ឋមន្រ្តីគឺ   ក្រសួងការពារជាតិ​   និងក្រសួងមហាផ្ទៃ ។

            គណ​បក្សហ៊្វុនស៊ិនប៊ិចជាសហរដ្ឋមន្រ្តីផ្នែកក្រសួងការពារជាតិ   ដែលដឹកនាំដោយសម្តេចក្រុម​ព្រះនរោត្តម រណឫទ្ធិ   និងគណបក្សប្រជាជនកម្ពុជាជាសហរដ្ឋមន្រ្តីផ្នែកក្រសួងមហាផ្ទៃ  ដែលដឹកនាំ​ដោយសម្តេចហ៊ុន សែន ។

ឧបនាយករដ្ឋមន្រ្តីពីររូបគឺ   លោកអ៊ិន សុធអន  មកពីគណបក្សហ៊្វុន​ស៊ុនប៊ិច   និងលោកគាត ឈុន  មកពីគណបក្សប្រជាជនកម្ពុជា ។

និងមានទេសរដ្ឋមន្រ្តីបីរូបទៀត ។

ការបែងចែកអំណាច   និងតំណែងទៅតាមក្រសួងគឺគណបក្សហ៊្វុនស៊ិនប៊ិច   កាន់កាប់តំណែង​រដ្ឋមន្រ្តីចំនួន១០ ក្រសួង  គណបក្សប្រជាជនកម្ពុជាកាន់កាប់តំណែងរដ្ឋមន្រ្តីចំនួន១០ ក្រសួង   គណបក្ស​ប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសានា   កាន់កាប់៣​ ក្រសួង    និងគណបក្សម៉ូលីណាការមានរដ្ឋមន្រ្តី១​ក្រសួង ។ ចំពោះទីស្តីការគណរដ្ឋមន្ត្រីត្រូវដឹកនាំដោយសហរដ្ឋមន្រ្តីមកពីគណបក្សហ៊្វុនស៊ិនប៊ិច   និងគណបក្សប្រជាជនកម្ពុជា ។

៣. ការបោះឆ្នោតក្នុងអាណាត្តិទី ២

            ដោយនៅ​ក្នុង​អាណាត្តិនេះខុ​ស​ពី អាណាត្តិមុន​​            ព្រោះប្រទេ​ស​យើងអា​ចធ្វើជា​ម្ចាស់​លើ​ខ្លួន​ឯង​បានទាំងខាងផ្នែកសន្តិសុខ  ទាំងផ្នែកថវិកា ​និងផ្នែកលទ្ធផលនៃការបោះឆ្នោត ។​ ហើយរយះពេលនៃការ បោះឆ្នោតប្រព្រឹត្តិទៅតែមួយថ្ងៃប៉ុណ្ណោះ ។ គឺនៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ១៩៩៨ ដែលមានគណបក្ស ចំនួន ៣៩ គណបក្ស​ចូលរួមដូចជា​ ៖

            ១. គណបក្សប្រជាជនកម្ពុជា( ដឹកនាំដោយ​លោក​ ជា​ ស៊ី លោក ហេង សំរិន និង​លោក ហ៊ុន សែន )

            ២. គណបក្សប្រជាធិបតេយ្យសេរី (ដឹកនាំដោយឧត្តមសេនីយ៍ សាក់ ស៊ុតសាខន )​

៣. គណបក្សហ៊្វុនស៊ិនប៉ិច (ដឹកនាំដោយព្រះអង្គម្ចាស់នរោត្ត រណឬទ្ធិ)

            ៤.គណប​ក្សម៉ូលីណាកា (ដឹកនាំដោយលោក ព្រហ្ម នាគរាជ )

            ៥.គណបក្សអ្នកតស៊ូខ្មែរ (ដឹកនាំដោយលោក ព្រហ្ម នាគរាជ )

            ៦. គណបក្សលោកតាសឺនសាន (ដឹកនាំដោយសម្តេច សឺន សាន​​ )

                ៧.គណបក្សសមរង្ស៊ី(ដឹកនាំដោយលោក សម សង្ស៊ី )

            ៨.គណបក្សសង្គមថ្មី​ (ដឹកនាំដោយលោក ឡូយ  ស៊ឹមឈាង )

            ៩.គណបក្សរាស្រ្តនិយម​(ដឹកនាំដោយលោក អ៊ឹង ហួត​ )

            ១០.គណើបក្សពលរដ្ឋខ្មែររបស់លោក ងួន សឿរ

            ១១.គណបក្សឯកភាពខ្មែរ របស់លោក ខៀវ រាដា

            ១២.គណបក្សខ្មែរអង្គរ របស់លោក គង់ មន្នី

            ១៣.គណបក្សខ្មែរជីវិតថ្មី របស់ គីង សំណាង

            ១៤.គណបក្សធម្មធិបតេយ្យស្រ្តី និងជាតិ

            ១៥.គណបក្សពន្លឺសេរីភាព របស់លោក ថាច រ៉េន

            ១៦.គណបក្សប្រជាធិបតេយ្យខ្មែរ របស់លោក អ៊ុក ភូរិន

            ១៧.គណបក្សរាជានិយម

                នាថ្ងៃទី​២៦​ខែ កក្កដា ឆ្នាំ ១៩៩៨ ការបោះឆ្នោតបានប្រព្រឹតិ្តទៅចាប់ពីម៉ោង ៧​ព្រឹក ដល់ ៤ ល្ងាច​ក្នុងថ្ងៃតែមួយ ។ ការបោះឆ្នោតបានដំណើរការយ៉ាងរលូន​ ការរាប់សន្លឹកឆ្នោតធ្វើឡើងនៅថ្ងៃបន្ទាប់​គឺ ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ១៩៩៨ និង​ ប្រមូលផ្ដុំធ្វើនៅថ្នាក់ឃុំ  សង្កាត់រៀបចំការបោះឆ្នោត ហើយត្រូវបញ្ចប់ ក្នុង ថ្ងៃដដែល ។ បន្ទាប់ពីការរាប់សន្លឹកឆ្នោតរួចមក គណះម្មការជាតិរៀបចំការបោះឆ្នោតបានប្រកាស លទ្ធផលដូចខាងក្រោម​ ៖

គណបក្សនយោបាយ ចំនួនសន្លឹកឆ្នោត គិតជាភាគរយ % ចំនួនអាសនៈ
គណបក្សប្រជាជនកម្ពុជា ២ ០៣០ ៧៩០ ៤១,៤២ ៦៤
គណបក្សហ៊្វុនស៊ិនប៊ិច ១ ៥៥៤ ៤០៥ ៣១,៧០ ៤៣
គណបក្សសមរង្ស៊ី ៦៩៩ ៦៦៥ ១៤,២៧ ១៥
ដទៃទៀត ៦១៧ ៦៤៨ ១២,៧០
សរុប ៤ ៩០២ ៥០៨ ១០០ ១២២

ក្រោយពីការប្រកាសលទ្ធផលរួចមក នៅថ្ងៃទី ៣០ ខែ វិច្ឆកា ព្រះមហាក្សត្របានឡាយព្រះហត្ថ​លេខាលើព្រះរាជក្រឹត្យបញ្ចប់តំណែងរាជរដ្ឋាភិបាលចាស់ និងតែងតាំងតំណែងរាជរដ្ឋាភិបាលអាណាត្តិទី ២ ដែលរដ្ឋសភាបានអនុម័តផ្ដល់ការទុកចិត្តតាមរយះការបោះឆ្នោត ដោយសំងាត់ទទួលសម្លេងគាំទ្រ៩៩   ១៣សម្លេងប្រឆាំង ៣ សម្លេងអនុប្បវាទ  និង ១សម្លេងមោឃះ ពោលគឺទទួលបាន ២ភាគ ៣ ដែលកំណត់ដោយរដ្ឋធនុញ្ញ ។

នៅក្នុងបញ្ចីគណះរដ្ឋមន្រី្តអាណាត្តិទី ២ រួមមានសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋា​ភិបាលកម្ពុជា  លោក ស ខេង ជាឧបនាយករដ្ឋមន្រ្តីមកពីគណបក្សប្រជាជន​កម្ពុជា លោក តុល ឡោះ ជា​ឧបនាយករដ្ឋមន្រ្តី មកពីគណបក្សហ៊្វុនស៊ីនប៉ិច ។ ទេសរដ្ឋមន្រ្តីចំនួន ៨ រូប  ៤រូបមកពីគណបក្សប្រជាជន​កម្ពុជា និង ៤រូបទៀតមកពីគណបក្សហ៊្វុនស៊ីនប៉ិច ។ រដ្ឋមន្រ្តីក្រសួងមានចំនួន ២៥ ក្នុងនោះគណបក្សប្រ​ជាជនកម្ពុជាមានសហរដ្ឋមន្រ្តី ២​រូប រដ្ឋមន្រ្តី ១២ រូប និងរដ្ឋលេខានៃរដ្ឋលេខាដ្ឋាន ១  គណបក្សហ៊្វុនស៊ីន​ប៉ិចមានសហរដ្ឋមន្រ្តី ២ រូប រដ្ឋមន្រ្តី ២ រូប​ និងរដ្ឋលេខានៃរដ្ឋលេខាដ្ឋាន ១រូបដែរ ។ ជាទូទៅការបែងចែក​អំណាច ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរវាងគណបក្សទាំងពីមានភាពសឹងស្មើគ្នា ។

ការបង្កើតព្រឹទ្ធសភាអាណាត្តិទី ១

កិច្ចប្រជុំកំពូលនៅព្រះបរមរាជវាំង រាជធានីភ្នំពេញនាថ្ងៃទី ១២​ដល់ទី១៣ ខែ វិច្ឆកា ឆ្នាំ១៩៩៨ រវាងមេដឹកនាំគណបក្សប្រជាជនកម្ពុជា និង គណបក្សហ៊្វុនស៊ិនប៉ិច ក្រោមអធិបតីភាពនៃអង្គព្រះមហា​ក្សត្រ បានសំរេចបងើ្កតនូវស្ថាប័នរដ្ឋមួយថ្មី ដែលពុំមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ​១៩៩៣ នោះគឺ ស្ថាប័នព្រឹត្តិសភាតាមរយះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ។ នៅក្នុងឧបសម្ព័ន្ធស្ដីពីការ បង្កើតស្ថាប័នព្រឹទ្ធសភានៃសេចក្ដីប្រកាសកិច្ចប្រជុំកំពូលបានកំណត់មុខងារ​ និងភារកិច្ចសំខាន់ៗរបស់​ព្រឹទ្ធសភាមានមួយចំនួនដូចតទៅ ៖

-ព្រឹទ្ធសភាមានភារកិច្ចសំរបសំរួលការងាររវាងរដ្ឋសភា និង រាជរដ្ឋាភិបាល ។

-ព្រឹទ្ធសភាមានភារកិច្ចពិនិត្យច្បាប់ ដែលរដ្ឋសភាបានអនុម័តរួចបញ្ចូនត្រលប់ទៅរដ្ឋសភាពិនិត្យ​ជាថ្មី ក្នុងករណីមានជំទាស់ ។

-ប្រធានព្រឹទ្ធសភា គឺជាឥស្សរជនទីពីរក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបំពេញភារកិច្ចជាប្រមុខ​​រដ្ឋស្ដីទីក្នុងពេលព្រះមហាក្សត្រទ្រង់អវត្តមាន ។

-ក្នុងនីតិកាលទី១ នៃព្រឹទ្ធសភា សមាជិកទាំងអស់ត្រូវតែងតាំងដោយព្រះមហាក្សត្រ ។

បន្ទាប់ពីរដ្ឋសភាបានអនុម័ត ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នូវមាត្រាជា​ច្រើនដើម្បីបង្កើតស្ថាប័នព្រឹទ្ធសភាមក  ព្រះមហាក្សត្របានឡាយព្រះរាជក្រិត្យតែងតាំងសមាជិកព្រឹទ្ធ​សភា នីតិកាលទី១ ដែលមានសមាជិកចំនួន៦១ រូប ក្នុងនោះមានពីរូបតំណាងព្រះមហាក្សត្រ ៣១រូបមក ពីគណបក្សប្រជាជន​កម្ពុជា ២១រូបមកពីគណបក្សហ៊្វុនស៊ិនប៉ិច និង ៧រូបមកពីគណបក្សសមរង្ស៊ី​ ។ ចំនួនសមាជិកព្រឹទ្ធសភានីតិកាលទី​១ មកពីបណ្ដាគណបក្សគឺគិតតាមអត្រាអាសន នៃគណបក្សនយោ​បាយមានវត្តមានក្នុងរដ្ឋសភាណីតិកាលទី២ ។ នៅក្នុងកិច្ចប្រជុំលើកទី១ នីតិកាលទី១ នៃព្រឹទ្ធសភា សម្ដេច ជា ស៊ីម ជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានជ្រើសរើសតាំងជាប្រធានព្រឹទ្ធសភាជាតិ ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​ឆ្នាំ​ ២០០២

ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់លើកទី ១ នាថ្ងៃទី៣ ខែ កុម្ភៈ ឆ្នាំ ២០០២ គឺជាវិញ្ញាសារសាក​ល្បងមួយ ដែលគណបក្សនយោបាយធំ ៗ ធ្វើការវាស់ស្ទងកំរិតប្រជាប្រិយភាពរបស់គណបក្សខ្លួន​ទៅតាម មូលដ្ឋាននានា ក៏ដូចជាការវាស់ស្ទង់កំលាំងគាំទ្រសំរាប់ការបោះឆ្នោត ជាសកល ១ ឆ្នាំក្រោយ​មកគឺក្នុងឆ្នាំ ២០០៣ ។ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលតាមរយៈ​នោះជ្រើសរើសេមេឃុំចៅ​​សង្កាត់នៅក្នុងប្រទេសក៏មានអត្ថន័យសំខាន់ដែរ ជាពិសេសនៅប្រទេសកម្ពុជា ដែលមេឃុំចៅសង្កាត់ និង​មេភូមិមានឥទ្ធិពលយ៉ាងសំខាន់នៅមូលដ្ឋានដែលជាកន្លែងរស់នៅផ្ទាល់របស់ប្រជារាស្រ្ត ជាប្រភពកម្លាំង​គាំទ្រសំរាប់គណបក្សនីមួយៗ​ ។ នេះក៏ជាឱកាសសំរាប់គណបក្សនយោបាយធ្វើការប្រកួតប្រជែង ចូលកាន់កាប់តំណែងតាមមូលដ្ឋាននានា​ ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​នេះ ​រៀបចំដោយគណៈកម្មការជាតិរៀបចំការបោះ​ឆ្នោត​ ដើម្បីជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ១១.២៦១ នាក់នៅក្នុងឃុំសង្កាត់ចំនួន ១.៦២១ នៃ ២៤ ខេត្តក្រុង ។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះ មានគណបក្សនយោបាយចំនួន ៤ ចូលរួម គឺ

១.គណបក្សប្រជាជនកម្ពុជា

២.គណបក្សហ៊្វុនស៊ីនប៉ិច

៣.គណបក្សសមរង្ស៊ី

៤.គណបក្សប្រជាធិបតេយ្យខ្ែមរ

យោងតាមលទ្ធផលជាផ្លូវការ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថា ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់​នាថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០០២ មានប្រជាជនតៅបោះឆ្នោត​ចំនួន​៤.៥៤៣,៩៦៩ នាក់ ស្មើនឹង​៨៧,៥៥%​នៃចំនួនប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោត​ ។

-ចំនួនសន្លឹកឆ្នោតមិនបានការចំនួន                              ១៧១,២៥៦ សន្លឹក

-សម្លេងឆ្នោតបានការមាន                                           ៤,៣៧៤,៧១៣ សន្លឹក

លទ្ធផលត្រូវបែងចែកសំរាប់គណបក្សនីមួយៗមានដូចតទៅ ៖

គណបក្សនយោបាយ ចំនួនសន្លឹកឆ្នោត គាំទ្រទូទាំង​ប្រទេស ចំនួនអាសនៈ​ក្រុមប្រឹក្សា​​

មេឃុំ​សង្កាត់

ចំនួនអាសនៈ​មេឃុំ​ចៅសង្កាត់
គណបក្សប្រជាជនកម្ពុជា ២,៦៧៤,៣០៣ ៧,៧០៣ ១,៥៩៨
គណបក្សហ៊្វុនស៊ិនប៊ិច ៩៥៨,៣២៦ ២,២១១ ១០
គណបក្សសមរង្ស៊ី ៧៣១,១៥០ ១,៣៤៦ ១៣
គណបក្សប្រជាធិបតេយ្យខ្មែរ ៨,៩៣៤
សរុប ៤,៣៧២,៧១៣ ១១,២៦១ ១,៦២១

 

៤. ការបោះឆ្នោតក្នុងអាណាត្តិទី ៣

            ឈានចូលឆ្នាំ២០០៣ គ្រប់គណបក្សនយោបាយ បានត្រៀមខ្លួនប្រកួតប្រជែងក្នុងការបោះឆ្នោត​សកល ដើម្បីជ្រើសតាំង​តំណាង​រាស្រ្តអាណាត្តិទី ៣ ដែលប្រព្រឹត្តទៅនូវថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០៣។ ការបោះឆ្នោតលើកទី ៣ នេះចំនួនគណបក្សនយោបាយចូលរួមបោះឆ្នោត មានការថយចុះ​មក​ត្រឹម ២៣ គណបក្សប៉ុណ្ណោះគឺ

             ១. គណបក្សប្រជាជនកម្ពុជា( ដឹកនាំដោយ​លោក​ ជា​ ស៊ី លោក ហេង សំរិន និង​លោក ហ៊ុន សែន )

            ២. គណបក្សប្រជាធិបតេយ្យសេរី (ដឹកនាំដោយឧត្តមសេនីយ៍ សាក់ ស៊ុតសាខន )​

៣. គណបក្សហ៊្វុនស៊ិនប៉ិច (ដឹកនាំដោយព្រះអង្គម្ចាស់នរោត្ត រណឬទ្ធិ)

            ៤.គណប​ក្សម៉ូលីណាកា (ដឹកនាំដោយលោក ព្រហ្ម នាគរាជ )

            ៥.គណបក្សអ្នកតស៊ូខ្មែរ (ដឹកនាំដោយលោក ព្រហ្ម នាគរាជ )

            ៦. គណបក្សប្រជាធិបតេយ្យសេរី

                ៧.គណបក្សសមរង្ស៊ី(ដឹកនាំដោយលោក សម សង្ស៊ី )

            ៨.គណបក្សសង្គមថ្មី​ (ដឹកនាំដោយលោក ឡូយ  ស៊ឹមឈាង )

            ៩.គណបក្សរាស្រ្តនិយម​(ដឹកនាំដោយលោក អ៊ឹង ហួត​ )

            ១០.គណើបក្សពលរដ្ឋខ្មែររបស់លោក ងួន សឿរ

            ១១.គណបក្សឯកភាពខ្មែរ របស់លោក ខៀវ រាដា

            ១២.គណបក្សខ្មែរអង្គរ របស់លោក គង់ មន្នី

            ១៣.គណបក្សខ្មែរជីវិតថ្មី របស់ គីង សំណាង

            ១៤.គណបក្សធម្មធិបតេយ្យស្រ្តី និងជាតិ

            ១៥.គណបក្សពន្លឺសេរីភាព របស់លោក ថាច រ៉េន

            ១៦.គណបក្សប្រជាធិបតេយ្យខ្មែរ របស់លោក អ៊ុក ភូរិន

            ១៧.គណបក្សរាជានិយម

                        ១៨.គណបក្សរួបរួមសាមគ្គីជាតិ

            ១៩.គណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យ

            ២០.គណបក្សនរោត្តមចក្រពង្សព្រលឹងខ្មែរ

            ២១.គណបក្សខ្មែរជួយខ្មែរ

            ២២.គណបក្ស

            ២៣.គណបក្ស

 នៅក្នុងឆ្នាំ ២០០៣ នេះដែរ ចំនួនអាសនៈតំណាងរាស្រ្តនៃ ២៤ខេត្តក្រុង​ក្នុងទូទាំងប្រទេសកើនដល់ ១២៣ អាសនៈ ពោលគឺ បន្ថែមមួយអាសនៈទៀតនៃមណ្ឌលទើបបង្កើតថ្មី​គឺ​ខេត្តឧត្តរមានជ័យ ។ គណៈកម្មការរៀបជាតិចំការបោះឆ្នោត បានរៀបចំឱ្យមានការិយាល័យបោះឆ្នោត​ទូទាំងប្រទេស មានចំនួន ១២,៨២៦ ការិយាល័យ ។

            ខុសគ្នាពីអាណាត្តិមុន ដែលប្រជាពលរដ្ឋមានសិទ្ធចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោតកន្លែង​ណាក៏បានឱ្យតែគេបានចុះឈ្មោះ ការបោះឆ្នោតក្នុងអាំណាត្តិទី ៣ នេះ គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត បានកំណត់តម្រូវឱ្យប្រជាពលរដ្ឋ ត្រូវចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់នោះតែម្ដង ។

            ការបោះឆ្នោតបានបញ្ចប់ គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលជាផ្លូវ​ការ នាចុងខែ សីហា ឆ្នាំ ២០០៣​ បានឱ្យដឹងដូចខាងក្រោម​ ៖

គណបក្សនយោបាយ ចំនួនសន្លឹកឆ្នោត​បានការ គិតជាភាគរយ  នែសន្លឹកឆ្នោត​សរុប ចំនួនអាសនៈ​នៅក្នុងរដ្ឋ​សភា
គណបក្សប្រជាជនកម្ពុជា ២ ,៤៤៧,២៥៩ ៤៧,៣៥ ៧៣
គណបក្សហ៊្វុនស៊ិនប៉ិច ១,០៧២,៣១៣ ២០,៧៥ ២៦
គណបក្សសមរង្ស៊ី ១,១០៣,៤២៣ ២១,៨៧ ២៤
គណបក្សដទៃទៀត ៥១៨,៧៧១ ១០,០៣
សរុប ៥,១៦៨,៨៣៧ ១០០ ១២៣

            បន្ទាបើពីការបោះឆ្នោតបានបញ្ចប់ទៅ នាថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០០៤ ព្រះមហាក្សត្រ បានឡាយព្រះហស្ថលេខាលើព្រះរាជក្រិត្យតែងតាំងគណៈរដ្ឋមន្រ្តីអាណាត្តិទី ៣ ដែលមានសមាសភាព​ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា គឺមានរហូតដល់ ១៧១ រូប ក្នុងនោះមានសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី  ឧបនាយករដ្ឋមន្រ្តីមានចំនួន ៧រូប ទែសរដ្ឋមន្រ្តីមាន ១៥រូប សហរដ្ឋមន្រ្តី រដ្ឋមន្រ្តី​មាន ២៨រូប រដ្ឋលេខាធិការមាន ១៣៥រូប ។ ក្រៅពីនេះមាន អនុរដ្ឋលេខាធិការដែលមិនមែនជាសមាជិក​រាជរដ្ឋាភិបាលទេ តែត្រូវចប់អាណាត្តិជាមួយរាជរដ្ឋាភិបាលផងដែរ មានចំនួនដល់ទៅ ១៤៦រូបទៀត សម្ដេចក្រុងព្រះនរោត្តម រណឫទ្ធិ ជាព្រះប្រធានរដ្ឋសភា ក៏ត្រូវបានតែងតាំងជាទីប្រឹក្សាពិសេសនៃរាជរដ្ឋា​ភិបាលកម្ពុជាផងដែរ ។

            ការបោះឆ្នោតព្រឹទ្ធសភាអាណាត្តីទី ២ ឆ្នាំ២០០៦

          ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណាត្តិទី ២ ដែលប្រព្រឹត្តឡើងនាថ្ងៃទី ២២ ខែ មករា ឆ្នាំ២០០៦ គឺជាការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតដោយសំងាត់ ។ ការបោះឆ្នោតអសកលមានន័យថា មិនមែនប្រជាពលរដ្ឋបោះឆ្នោតជូន ដូចក្នុងការបោះឆ្នោតជ្រើសរើស​សមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទេ ប៉ុន្តែអ្នកបោះឆ្នោត និង អង្គគឺជាតំណាងរាស្រ្តនៅ​ក្នុងតំណែង  និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងដែលតំណាងប្រជាពលរដ្ឋ និងត្រូវ​បានប្រជាពលរដ្ឋបោះឆ្នោតជូន ក្នុងកាតបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០០២ និងការជា​សកល​ឆ្នាំ២០០៣​ កន្លងមក ។​

            ការបោះឆ្នោតព្រឹទ្ធសភាអាណាត្តិទី ២ ឆ្នាំ២០០៦ អនុវត្តតាមប្រព័ន្ធសមាមាត្រ និងបែងចែងតាម​មណ្ឌលភូមិភាគ តាមមធ្យមភាគខ្ពស់បំផុត ។ គណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោតព្រឹទ្ធភា​អាណាត្តិទី២ នេះមាន ៤ គណបក្សនយោបាយគឺ

 ១.គណបក្សប្រជាជនកម្ពុជា

២.គណបក្សហ៊្វុនស៊ីនប៉ិច

៣.គណបក្សសមរង្ស៊ី

៤.គណបក្សប្រជាធិបតេយ្យខ្ែមរ

            នាថ្ងៃទី២៦ ខែ មករា ឆ្នាំ២០០៦ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានធ្វើការប្រកាស​លទ្ធផលនៃការបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភាអាណាត្តិទី២ រួមមានអ្នកចូលរួមបោះឆ្នោត​សរុបចំនួន ១១,៣៧២ រូប មិនបានទៅបោះឆ្នោតមាន ១២រូប ក្នុងនោះសន្លឹកឆ្នោមិនបានកា​រ​មានចំនួន ២០ សន្លឹកឆ្នោត បានការចំនួន ១១,៣៧២​សន្លឹក ដែលបែងចែកសំរាប់គណបក្សនយោបាយទាំង ៤ មានដូចតទៅ ៖

គណបក្សនយោបាយ ចំនួនសន្លឹកឆ្នោត​ទទួលបានសរុប ចំនួនអាសនៈ​នៅក្នុងរដ្ឋ​សភា ចំនួនអ្នកបោះឆ្នោតជាសមាជិកគណបក្ស
គណបក្សប្រជាជនកម្ពុជា ៧,៨៥៤ ៤៥ ៧,៧៧៦
គណបក្សហ៊្វុនស៊ិនប៉ិច ២,៣២០ ១០ ២,២៣៧
គណបក្សសមរង្ស៊ី ១,១៦៥ ១,៣៧០
គណបក្សដទៃទៀត ១៣ ០១
សរុប ១១,៣៥២ ៥៧ ១១,៣៨៤

​            នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី នៃព្រឹទ្ធសភា សម្ដេច ជា ស៊ីម ប្រធានគណបក្សប្រជាជន​កម្ពុជាត្រូវបានជ្រើសតាំងជា

Advertisements

About sokhornchan

ខ្ញុំជាសិក្សដែលធ្លាប់បានសិក្សានៅវិទ្យាល័យបាកាន ដែលពេលនោះ គ្រួសារខ្ញុំជាកសិករធ្វើឲ្យខ្ញុំមានការ លំបាកជាខ្លាំងក្នុងការសិក្សា។ ពួកគាត់ខិតខំប្រឹងប្រែងជាខ្លាំងដើម្បីឲ្យខ្ញុំសិក្សារហូតដល់មហាវិទ្យាល័យ។ នៅពេលនេះខ្ញុំបានសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ ឆ្នាំទី ៣​ ឆមាសទី​ ១ ហើយ ដុច្នេះខ្ញុំត្រូវខិតខំសិក្សាកំឲ្យឪពុកម្ដាយរបស់ខ្ញុំអស់សង្ឃឹម។ ជាចុងក្រោយខ្ញុំសូមអគុណគាត់យ៉ាងជ្រាលជ្រៅចំពោះការខិតខំ ប្រឹងប្រែងដើម្បីឲ្យខ្ញុំរៀនរបស់លោកទាំងពីរ។
This entry was posted in Role. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s